លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញចុះសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអបអរសាទរ នូវការទទួលបានផ្លូវបេតុង០១ខ្សែ ប្រវែង ៧៥០ម៉ែត្រ ទទឹង ០៥ម៉ែត្រ ដោយចាក់សសៃដែកកម្រាស់០,១៥ម៉ែត្រ និងលូចំនួន០២កន្លែង មុខកាត់០,៨ ម៉ែត្រ ដែលជាជំនួយទ្រងទ្រង់តូចសន្តិសុខមនុស្សជាតិ(KusAnone ) រវាងស្ថានទូតជប៉ុន និងមន្ទីរសាធារណ:ការខេត្តកោះកុង ជូនស្រុកបូទុមសាគរ ស្ថិតនៅ ភូមិអណ្តូងទឹក(ហៅចំណុចភូមិដូង) ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ប្រភព : រដ្ឋបាលស្រុកបូទុមសាគរ
……………………………..
ថ្ងៃអង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
ធ្នូ 29, 2020