/ / /

អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ច បានចុះចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ, ចាស់ជរា និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន០៥គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ

ថ្ងៃពុធ ៩ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០:វេលាម៉ោង ៩ ៖ ៣០នាទីព្រឹក លោក ឈេង សុវណ្ណដា អភិបាល នៃគណ:អភិបាលក្រុង និង ជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ រួមដំណើរដោយលោក លោកស្រី អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងខេមរភូមិន្ទ សហការជាមួយរដ្ឋបាលសង្កាត់ ,ភូមិ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក.ខេត្ត និង ស.ស.យ.ក. ក្រុងខេមរភូមិន្ទ បានចុះសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ , ចាស់ជរា , ពិការ និងគ្រួសាររងគ្រោះខ្យល់កន្រ្តាក់ ចំនួន០៥គ្រួសារ នៅសង្កាត់ស្មាច់មានជ័យ ក្នុងនោះស្ថិតក្នុង ៖
– ភូមិ០៣ ចំនួន ៖ ០៣គ្រួសារ (ផ្តល់ជូនគ្រួសារចាស់ជរា០២គ្រួសារ និងគ្រួសារខ្យល់ប៉ើងដំបូល០១គ្រួសារ) ភូមិស្មាច់មានជ័យ ចំនួន ៖ ០២ គ្រួសារ។ ( ផ្តល់ជូនគ្រួសារ ស្រ្តីពិការ០១គ្រួសារ និងគ្រួសារខ្យល់ប៉ើងដំបូល០១គ្រួសារ) ។ អំណោយដែលអនុសាខាផ្តល់ជូនរួមមាន៖ គ្រួសារខ្យល់ប៉ើងដំបូល ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូ និងសង្កសីចំនួន១០ សន្លឹក និងគ្រួសារចាស់ជរា និងពិការទទួលបានគ្រឿងឧបភោគបរិភោគ អង្ករ២៥គីឡូក្រាម ស្ករស១គីឡូក្រាមទឹកត្រី១ដប ត្រីខកំប៉ុង០១យួរ ទឹកស៊ីអ៊ីវ១ដប មីម៉ាម៉ា០១កេសតូច ប្រេងឆា១លីត្រ និងថវិកា ចំនួន 50.000៛ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    13/04/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា

  • ហេង គីមឆន/
    13/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារ នៃអនុគណៈកម្មការស្តង់ផលិតផលក្នុងស្រុក ស្តង់លក់ម្ហូបអាហារខ្មែរ និងវត្ថុអនុស្សាវរីយ៍ ចុះរៀបចំស្តង់សម្រាប់តាំងផលិតផលក្រុង ស្រុក និងស្តង់ម្ហូមអាហារ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (កោះកុងសង្ក្រាន្ត)នាពេលខាងមុខ

  • ហេង គីមឆន/
    13/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំ កិច្ចប្រជុំពិភាក្សាលើការងារផ្តល់ទិន្នន័យដីធ្លីដែលប្រជាពលរដ្ឋប្រើប្រាស់ អាស្រ័យផលជាក់ស្តែង ពុំទាន់បានវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងភូមិសាស្តស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានរៀបចំពិធីសូត្រមន្តប្រោះព្រំប្រសិទ្ធពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ដល់មន្ត្រីរាជការនៃរដ្ឋបាលស្រុក និងអង្គភាពជុំវិញស្រុក

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/04/2026

    សេចក្ដីណែនាំ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ គ.ស.២០២៦