ថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០:កម្លាំងផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះគោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចផ្សារដងទង់ និង ផ្លូវចូលរោងចក្រធូប សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានត្រួតពិនិត្យយានយន្តល្មើសច្បាប់ចរាចរណ៍ផ្លូវគោកក្នុងអនុក្រឹត្យលេខ៣៩ថ្មី ចូលគោលដៅបានចំនួន ៦គ្រឿង៖
១/ផាកពិន័យក្នុងមាត្រា៦ថ្មី
-មិនពាក់មួកសុវត្តិភាពបានចំនួន ៤គ្រឿង
២/ផាកពិន័យក្នុងមាត្រា៧ថ្មី
-រថយន្ដធុនតូចមិនពាក់ខ្សែក្រវ៉ាត់ចំនួន ២គ្រឿង
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#