សកម្មភាពបន្តអនុវត្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងដូចខាងក្រោម ៖
១.បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ គ.ម ១២៨+០០០ - គ.ម ១២៨+៦០០
២.បន្តការងារថែទាំជាប្រចាំលើផ្លូវខេត្តលេខ១៤៨៣ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចលាយជាមួយស៊ីម៉ង់ត៏និងកៅស៊ូ CRS2 ត្រង់ចន្លោះគ.ម ០០+០០០ - គ.ម ០១+០០០ ។
៣. បន្តការងារថែទាំខួបលើកំណាត់ផ្លូវជាតិលេខ៤៨
សកម្មភាពចាក់បេតុងសសៃដែក លើកំណាត់ទី១៩ ចន្លោះគ.ម ១៥៦+៩៩០ - គ.ម ១៥៧+០៦៨ ។
សូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ ! សូមអរគុណ ៕