២២/ធ្នូ/២០២០ (០៨:០០ នាទីព្រឹក)
.......................................................
រដ្ឋបាលឃុំថ្មស បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤២ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ ធ្នូ ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក អិកកួន ជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានសមាសភាពចូលរួមមាន លោក/លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពថ្មស នាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មស អស់លោក/លោកស្រី ជាប្រធាន អនុ សមាជិកគ្រប់ភូមិព្រមទាំងនាយសាលាគ្រប់ភូមិ
ក្រោមរបៀបវារះនៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យកូរ៉ូម
២. ពិនិត្យអនុម័តរបៀបវារះ
៣. ពិនិត្យអនុម័តសេចក្តីព្រាងកំណត់ហេតុខែមុន
៤. ពិនិត្យអនុម័តសេចក្តីព្រាងរបាយការណ៍
ប្រចាំខែ
៥. ការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម
៦. ពិនិត្យគម្រោងផែនការអភិវឌ្ឍន៍ និងគម្រោងថវិកាឆ្នាំ ២០២១
៧. ប្រតិទិន កិច្ចប្រជុំក្រុមប្រឹក្សាឃុំឆ្នាំ២០២១
៨. ជំរុញបន្តសព្វផ្សាយ ទប់ស្កាត់បង្ការជំងឺ
កូវិដ-១៩ តាមមូលដ្ឋាន
៩. សេចក្តីផ្សេងៗ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
--------------------------------------
ថ្ងៃអង្គារ ៨ កើត ខែបុស្ស ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០
ថ្ងៃនេះ ជាថ្ងៃសីល
December 22, 2020