រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល និងចាប់ឆ្នោតជ្រើសរើសលេខតូបលក់ដូរថ្មីជូនអាជីករខ្មែរឥស្លាម (ផ្សារភូមិ៤)

ថ្ងៃអង្គារ ១ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០:លោក ឈេង សុវណ្ណដា អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងលោកអភិបាលរងក្រុង ព្រមទាំងលោក លឹម ឌី សង្កាត់ដងទង់ ,មេភូមិ ,គណៈកម្មការរៀបចំផ្សារ បានរៀបចំពិធីសំណេះ សំណាល និងចាប់ឆ្នោតជ្រើសរើសលេខតូបលក់ដូរថ្មី ជូនបងប្អូនអាជីករខ្មែរឥស្លាម ក្នុងផ្សារភូមិ៤ ស្ថិតក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ការរៀបចំបង្កើតផ្សារភូមិ៤នេះឡើង ក្នុងគោលបំណង :
១./ ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងរបៀបរាបរយទីតាំងលក់ដូរចាស់
២./ បញ្ជៀសការកកស្ទះចរាចរណ៍ ។
៣./ បញ្ជៀសការគ្រោះថ្នាក់ចរាចរណ៍ (ដោយសារការលក់លើចិញ្ចើមថ្នល់ និងផ្លូវសាធារណៈ)។
៤./ បង្កើតទីតាំងថ្មី សម្រាប់ការលក់ដូររបស់បងប្អូនអោយបានសមរម្យ និងមានរបៀបរាបរយ។
៥./ បង្កើនមុខរបបរ ដើម្បីជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ
៦./ ដើម្បីសោភ័ណ្ឌភាព អនាម័យបរិស្ថាន ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង