ថ្ងៃសុក្រ ១១ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០:វេលាម៉ោង៩:២៣ នាទីព្រឹក: លោក លឹម ឌី ចៅសង្កាត់ដងទង់ លោកចៅសង្កត់រងទី២ មេភូមិ អនុប្រធានភូមិ៤ និងប្រជាការពារភូមិ បានចូលរួមសំណេះសំណាល និងផ្សព្វផ្សាយផែនការរៀបចំផ្សារភូមិ៤ នាពេលខាងមុខ ជាមួយបងប្អូនអាជីវករលក់ដូរនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#