នៅព្រឹកថ្ងៃទី ១០ ធ្នូ ឆ្នាំ ២០២០ នេះ លោកវេជ្ជ. ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានទទួលស្វាគមន៏លោកស្រីវេជ្ជ. Dr. Nargiza Chodjaere ប្រធានក្រុមបច្ចេកទេស នៃតំណាងការិយាល័យអង្គកាសុខភាពពិភពលោក ( WHO ) ប្រចាំប្រទេសកម្ពុជា ស្តីពីការពង្រឹងការថែទាំ ព្យាបាលជម្ងឺផ្លូវចិត្ត និងជម្ងឺមិនឆ្លង ( NCD ) នៅក្នុងមន្ទីរពេទ្យខេត្តកោះកុង ជាពិសេសវិធានការទប់ស្កាត់ ការបង្កាការឆ្លងជម្ងឺ COVID 19 ។
លោកស្រីបានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងបុគ្គលឹកទាំងអស់ ជាពិសេស លេីប្រព័ន្ធនៃការដឹកនាំ គ្រប់គ្រងមន្ទីរពេទ្យប្រកបដោយគុណភាព និងប្រសិទ្ឋភាពខ្ពស់ ។
លោកស្រីបានសន្យាថាអង្កការសុខភាពពិភពលោកនិងជួយគាំទ្រជានិច្ចលើបច្ចេកទេសដល់មន្ទីរពេទ្យ ដើម្បីអោយមន្ទីរពេទ្យកាន់តែមានគុណភាព និងប្រសិទ្ឋភាពនិងមានទំនុកទុកចិត្តពីប្រជាពលរដ្ឋ ថែមទៀត ។