/ / /

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការក្រោមឱវាទ បានចុះពិនិត្យ និងសួរសុខទុក្ខ ករណីគ្រោះថ្នាក់ចរាចរណ៍

១០/១១/២០២០(១០:៣០នាទីព្រឹក)

………………………………..

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី អុិន សោភ័ណ្ឌ អភិបាលរងស្រុក ព្រមទាំងមន្ត្រីរាជការក្រោមឱវាទបានចុះពិនិត្យ និងសួរសុខទុក្ខ  ករណីគ្រោះថ្នាក់ចរាចរណ៍ យានយន្តក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលKm ៦០-៦១ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង រថយន្ត ០១គ្រឿងម៉ាក HINO ពណ៌ ស  ពាក់ស្លាកលេខភ្នំពេញ 5A 1067 បើកបរទិសដៅពីរភ្នំពេញ ទៅឃុំត្រពាំងរូង ស្រុកកោះកុង  ក្រឡាប់ធ្លាក់កាវថ្នល់ដោយខ្លួនឯង បណ្តាលអោយរងរបួសមនុស្សចំនួន ០៥នាក់ ប្រុស ០៥នាក របួសធ្ងន់ ០៣នាក់ ប្រុស  នៅមណ្ឌលសុខអណ្ដូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

………………………………..

ថ្ងៃព្រហស្បតិ៍ ១០ រោច ខែមិគសិរ ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០

December 10, 2020

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Day)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    22/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានចុះពិនិត្យដំណើការគម្រោងសាងសង់ជញ្ជាំងទប់ដីជម្រាលជើងទេរមាត់សមុទ្រ ដោយចាក់ជញ្ជាំងទប់ដី ចាក់បេតុងជម្រាលជើងទេរ ចាក់ដីពង្រីកទទឹងតាមបណ្តោយមាត់សមុទ្រ និងស្ពានបេតុងមានជើង ចូលចេតិយឃុនឆាង ស្ថិតនៅភូមិនាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • ហេង គីមឆន/
    22/03/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកថ្មបាំង និងស្រុកោះកុង ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៥ប្រអប់ ជាលទ្ធផល បានទទួលលិខិតចំនួន ០១សន្លឹក

  • ហេង គីមឆន/
    22/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ