០៩/ធ្នូ/២០២០ (០១:០០ រសៀល)
——————————————-
លោក អិក កួន មេឃុំថ្មស រួមនិងមានការសហការចូលរួមពីមណ្ឌលសុខភាពថ្មស កម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរភូមិថ្មសរួមនិងប្រជាការពារភូមិ បានដាក់ប៉ុស្តិ៍ប្រចាំការត្រួតពិនិត្យកម្ដៅ និងណែនាំអប់រំប្រជាពលរដ្ឋ ប្រជាពលរដ្ឋទូទៅ ប្រជាពលរដ្ឋទើបត្រឡប់មកពីបណ្ដាខេត្ត ក្រុង រាជធានី ចូលឃុំ ឃុំថ្មស ដើម្បីចូលរួមទប់ស្កាត់ បង្ការ ជំងឺកូវិដ១៩ នៅក្នុងសហគមន៍ ទីតាំង
នៅមុខវិទ្យាល័យថ្មស ក្នុងនោះមាន
– ប្រជាជនឆ្លងកាត់សរុប ១១៨/៤១នាក់ (កម្តៅ
ចន្លោះ ៣៦-៣៧ អង្សារសេ)
– រថយន្ត ២២ គ្រឿង
– ម៉ូតូ ៥៦ គ្រឿង
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
—————————————
ថ្ងៃពុធ ៩ រោច ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០
December 9, 2020






