រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំគណៈកម្មាធិការលទ្ធកម្មស្តីពីការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសំណង់ពីគម្រោងជួសជុលផ្លូវបេតុងអាមេចំនួន៣ខ្សែ

ថ្ងៃអង្គារ ៨ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០:លោក សៀង កក្កដា អភិបាលរងក្រុង និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង តំណាងលោកអភិបាលក្រុង ប្រធានគណៈកម្មាធិការលទ្ធកម្មក្រុង បានដឹកនាំប្រជុំគណៈកម្មាធិការលទ្ធកម្មស្តីពីការពិនិត្យ ពិភាក្សា វាយតម្លៃ និងប្រគល់ ទទួលសំណង់ពីគម្រោងជួសជុលផ្លូវបេតុងអាមេប្រវែង ២០០ម ទទឹង ៤ម កម្រាស ០,១៥ម ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ និងផ្លូវប្រវែង ២២២ម ទទឹង ៥ម កម្រាស់ ០,១៥ម និងដាក់លូមូលកាត់ផ្លូវទោលប្រវែង ៦ម អង្កត់ផ្ចិត ៨០០មម ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រាប់ឆ្នាំ២០២០ ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង