រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ

ថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០​ តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ អភិបាលនៃគណះអភិបាលស្រុកគិរីសាគរ បានចាត់លោក ជា ប៊ុនធឿន អភិបាលរងស្រុក នឹងមានការដឹកនាំដោយលោកស្រី សុខ វណ្ណដេតប្រធានក្រុមប្រឹក្សាស្រុក បានពាំនាំថវិកាចំនួន៥០០.០០០រៀល ជាថវិកាលោកជំទាវមិថុនា ភូថង អភិបាលខេត្តកោះកុង នឹងមានថវិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្ដីរាជការជុំវិញស្រុក ថវិកា៣.៤០០.០០០រៀល នឹង៩០០ដុល្លារ ថវិកាសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានស្រុកចំនួន១.០៥០.០០០រៀល និង៤០០ដុល្លារ សរុបទាំងអស់ ៤.៤៥០.០០០រៀល នឹង១៣០០ដុល្លារជូនដល់លោក ឡុញ ឃន សមាជិកក្រុមប្រឹក្សាស្រុក ដែលមានជម្ងឺលើសឈាម នឹងបញ្ហាឈឺជើង កំពុងសម្រាកព្យាបាល នៅគេហដ្ឋានលោកនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

អត្ថបទទាក់ទង