០១/១២/២០២០
====================
រដ្ឋបាលស្រុកបូទុមសាគរ បានបំពាក់អំពូលសូឡាចំនួន៤អំពូល ដើម្បីបំភ្លឺផ្លូវនៅរង្វង់មូលវិថីសាយភូថង ដែលស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
លោកអភិបាលស្រុក មានមតិផ្តាំផ្ញើថា សូមបងប្អូនជួយថែរក្សា និងសូមកុំបោះសំរាមចោលតាមដងផ្លូវសាធារណ: ជាពិសេសនៅចំណុចរង្វង់មូលវិថីសាយភូថង។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃអង្គារ ១ រោច ខែមិគសិរ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០
December 1, 2020