មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្ត ភូមិទួលពោធិ៍ ស្រុកបុទុមសាគរ ក៍បានប្រទះមងសម្រាប់ចាប់សត្វស្លាប ចំនួន០៣ដៃ មានប្រវែង ១៥០ម៉ែត្រ និងជួបអាគុយ ០១គ្រឿងដែលអញ្ញត្តជនបានលាក់ទុក។ កម្លាំងយើងបានធ្វើការដកហូតយកមករក្សាទុកនៅស្នាក់ការល្បាតកូនកុកបណ្តោះអាសន្ន។ ដោយឡែកកម្លាំងមន្រ្តីឧទ្យានុរក្សមួយក្រុមទៀតបានចុះល្បាតត្រង់ចំណុចឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ តែពុំមានជួបបទល្មើសអ្វីទេ៕