នាព្រឹកថ្ងៃចន្ទ ១៥កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ : រដ្ឋបាលក្រុងខេមរភូមិន្ទបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក យូ មី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ។អង្គប្រជុំបានពិនិត្យ និងអនុម័តរបៀបវារៈដូចខាងក្រោម :
១/ ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី០៣ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។
២/ ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលក្រុងខេមរភូមិន្ទសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០។
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងគម្រោងសិក្ខាសាលាជាមួយក្រុមប្រឹក្សាសង្កាត់នៅថ្នាក់ក្រុង នៃរដ្ឋបាលក្រុងខេមរភូមិន្ទ។
៤/ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តី-បុគ្គលិកនៃរដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យជំនាញ មន្ទីរសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និង សង្កាត់ទាំងបីសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០។
៥/ពិនិត្យ និងពិភាក្សា លើការរៀបចំនិមិត្តសញ្ញា LOGO របស់រដ្ឋបាលក្រុងខេមរភូមិន្ទ ។
៦/ បញ្ហាផ្សេងៗ។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#