ថ្ងៃព្រសហ្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០
លោក ញឹម សារុន អនុប្រធានការិយាល័យកៅស៊ូ និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន រួមសហការជាមួយអង្គារសង្គ្រោះកុមារខេត្តកោះកុង និងអង្គការ IDE នៃគម្រោងស្ទៀរ បាននាំកសិករមកពីឃុំបឹងពាវ និង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល មកទស្សនកិច្ច និងដកបទពិសោធន៍បច្ចេកទេសថ្មីៗ លើដំណាំបន្លែ នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មានកសិករចូលរួមចំនួន ៤១ នាក់ ស្រី ២៨ នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង