លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែវិច្ឆិកា និងដាក់ទិសដៅអនុវត្តការងារបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២០ ។ ថ្លែងក្នុងកិច្ចប្រជុំ លោកបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបំពេញភារកិច្ចលើវិស័យព័ត៌មាន សោតទស្សន៍ និងការផ្សព្វផ្សាយនាពេលកន្លងមក។ ជាមួយគ្នានេះលោកក៏បានជម្រុញឱ្យយកចិត្តទុកដាក់មន្ថែមទៀត ដើម្បីសម្រេចបាននូវលទ្ធផលការងារថ្មីៗមន្ថែមទៀត ព្រោះថានៅចំពោះមុខនេះ យើងមានការងារច្រើនណាស់ដែលត្រូវធ្វើ ហើយយើងមានកម្លាំងតិច ទាល់តែយើងសាមគ្គីគ្នាឱ្យបានរឹងមាំទើបការងារសម្រេចបាននូវលទ្ធផលល្អបាន៕