ថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ជាថ្ងៃចុងសប្ដាហ៍ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញចុះពិនិត្យពីវឌ្ឍនភាពនៃការសាងសង់អគារសម្រាក ព្យាបាលជំងឺទូទៅ កម្ពស់ពីរជាន់ (EO, E1) ជាសមិទ្ធិផលថ្មីសម្រាប់ខេត្តកោះកុង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងមានការចូលរួមចំណែកពីសប្បុរសជនមួយចំនួនទៀត និងពិនិត្យលើគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។



















