នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យបានអញ្ជើញសួរសុខទុក្ខ ប្រកេនចង្ហាន់ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃចំនួនពីរអង្គ ដែលមានអាពាធ និងកំពុងសម្រាក ព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។











