/ / /

មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាពប្រចាំខែកញ្ញា ឆ្នាំ២០២៦

មន្ទីរផែនការខេត្តកោះកុង បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងអង្គភាព ដឹកនាំដោយ លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរផែនការខេត្តកោះកុង នៅសាលប្រជុំធំមន្ទីរផែនការខេត្ត។ កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៤រួមមាន÷ (១) របាយការណ៍សកម្មភាពលទ្ធផលការងារប្រចាំខែកញ្ញា ត្រីមាសទី៣ ៩ខែដើមឆ្នាំ ឆ្នាំ២០២៦ និងទិសដៅបន្ត (២) ផ្សព្វផ្សាយអនុក្រឹត្យលេខ: ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងប្រមូលផ្ដុំ និងច្បាប់ស្ដីពីការប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (៣) ពង្រឹងតួនាទី ភារកិច្ច អង្គភាព (៤) បញ្ហាប្រឈម សំណូមពរ និងផ្សេងៗ។

ថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់កិច្ចសន្យាគម្រោងសាងសង់ផ្លូវអាមេ១ខ្សែ ធានាគុណភាពរយៈពេល៦ខែ រួចរាល់ ស្ថិតនៅភូមិតានី

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានដឹកនាំកិច្ចប្រជុំ សំណេះសំណាលសួរសុខទុក្ខ ដល់កម្លាំងប្រជាការពារឃុំ

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ ចូលរួមកិច្ចប្រជុំពិភាក្សាការងារស្តីពីការដាំស្តារព្រៃកោងកាង នៅតំបន់រ៉ាមសារកោះកាពិ។ កិច្ចប្រជុំនេះដឹកនាំដោយលោក អ៊ុយ កាម៉ាល អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងជាប្រធានគ្រប់គ្រងគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោក សែម សុខលីណា អនុប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានចូលរួមសិក្ខាសាលារយៈពេល ១៤ថ្ងៃ ស្តីពី «ការប្រើប្រាស់បច្ចេកវិទ្យារូបភាពផ្កាយរណប ដើម្បីត្រួតពិនិត្យ និងតាមដានធនធានគម្របដីព្រៃឈើ ភ្លើងឆេះព្រៃ និងព័ត៌មានក្នុងវិស័យបរិស្ថាន» ដែលប្រព្រឹត្តទៅនៅក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។

  • មន្ទីរបរិស្ថាន/
    26/09/2026

    លោកនាយករងដែនជម្រកសត្វព្រៃតាតៃ និងលោកនាយករងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យលើសេចក្តីព្រាងរបាយការណ៍លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែកញ្ញា ឆ្នាំ២០២៦។

  • មន្ទីរបរិស្ថាន/
    26/09/2026

    មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង បានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើ «សេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង» ដែលដឹកនាំដោយលោក ពូក ប៊ុនថេត អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន។