រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សកម្មភាពល្បាតរបស់មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង

មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិបុទុមសាគរនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្តភូមិតាអុក ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ បានប្រទះដីកាប់រានមួយកន្លែងប្រហែល ០២ហិកតា កម្លាំងយើងបានចុចយកចំណុចនិយាមកា និងធ្វើកំណត់ហេតុដើម្បីស៊ើបរកជនសង្ស័យ។ មន្រ្តីឧទ្យានុរក្សមួយក្រុមទៀតនៃឧទ្យានជាតិបុទុមសាគរដដែលបានល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ក៍បានប្រទះអន្ទាក់សត្វផងដែរ។ តាមសកម្មភាពល្បាតពីរខាងលើកម្លាំងយើងបានដកហូតវត្ថុតាងរួមមាន ៖

  • កាំបិតចំនួន ០២ដើម
  • ពូថៅចំនួន ០១ដើម
  • អន្ទាក់សត្វចំនួន ០១ខ្សែ
  • មងពង្រូលចំនួន ០៣ដៃ ស្មើនឹង ៩០ម៉ែត្រ

អត្ថបទទាក់ទង