លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាការងារចាំបាច់របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ ក្រោមការដឹកនាំរបស់លោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាស្រុកបូទុមសាគរ និងមានអ្នកចូលរួមសរុបចំនួន ២៨នាក់ (ស្រី ២នាក់)។
ថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦




