លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកោះកុង និងលោកស្រីអនុប្រធានមន្ទីរ ១រូប ព្រមទាំងមន្ត្រី ២រូប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការធ្វើផែនការអាជីវកម្មខ្នាតតូច ដល់អាជីវករ និងកសិករ នៅឃុំភ្ញីមាស ស្រុកគិរីសាគរ ក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការកត់ត្រា ចំណូល ចំណាយ សម្រាប់គ្រប់គ្រងអាជីវកម្មអោយទទួលបានជោគជ័យ មានអ្នកចូលរួម ៣១នាក់ ស្រី ១៥នាក់ ។ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៦










