លោក អ៊ុំ វណ្ណារ៉ា ប្រធានការិយាល័យផែនការ នៃមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ១រូប ចូលរួមវគ្គបណ្តុះបណ្តាលរំលឹកស្ដីពី ការគ្រប់គ្រងប្រព័ន្ធទិន្នន័យកម្មវិធីទិន្នន័យគម្រោងវិនិយោគថ្នាក់ក្រោមជាតិ(SPD) ក្រោមអធិបតីភាព ឯកឧត្តម វ៉ា សុផល អនុរដ្ឋលេខាធិការ ក្រសួងផែនការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការព្រមទាំងមានការអញ្ជើញចូលរួមពីរលោក លោកស្រី ប្រធាន អនុប្រធានមន្រ្តីជំនាញនៃមន្ទីរផែនការរាជធានីខេត្តទាំង២៥ សរុបប្រមាណ 80 នាក់ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២៦ នៅមន្ទីរផែនការខេត្តព្រៃវែង។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦








