លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ បានដឹកនាំអាជ្ញាធរសង្កាត់ ភូមិ សហការជាមួយតំណាងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន អញ្ជើញចុះត្រួតពិនិត្យទីតាំង តបណ្តាញទុយយោទឹកស្អាតរបស់ក្រុមហ៊ុន អិល វាយ ភីគ្រុប ចំណុចស្តង់ចំណីអាហារ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ។ ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធរក្នុងការតបណ្តាញទុយយោថ្មី និងបានសំណូមពរឱ្យក្រុមហ៊ុនជួយធ្វើអោយលឿន ដើម្បីជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។
ថ្ងៃពុធ ១២ រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕









