/ / /

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមដានគុណភាពទឹក និងពិនិត្យវឌ្ឍនភាពការចិញ្ចឹមសាកល្បង (Demo Site) គ្រំចំពុះទា និងអ័យស្ទ័រ លើការលូតលាស់ និងការគ្រប់គ្រងថែទាំ នៅសហគមន៍នេសាទថ្មស ក្រោមគម្រោង ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)  

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក អ៊ិន ណែត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមកិច្ចប្រជុំតាមដានគុណភាពទឹក និងពិនិត្យវឌ្ឍនភាពការចិញ្ចឹមសាកល្បង (Demo Site) គ្រំចំពុះទា និងអ័យស្ទ័រលើការលូតលាស់ និងការគ្រប់គ្រងថែទាំ នៅសហគមន៍នេសាទថ្មស ក្រោមគម្រោង ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF)  ក្រោមការសម្រួលដោយលោក ហាំង លាភ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកោះកុង នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ទីប្រឹក្សាអន្ដរជាតិ ទីប្រឹក្សាថ្នាក់ជាតិ CS-1 ទីប្រឹក្សាសម្របសម្រួលសហគមន៍នេសាទ CS-06 និងគណៈកម្មការ សមាជិកសហគមន៍នេសាទថ្មស មានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០២នាក់ នៅស្នាក់ការសហគមន៍នេសាទថ្មស។

ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦​

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    09/09/2026

    សេចក្តីជូនដំណឹង ស្តីពីទិវាសំអាតពិភពលោកលើកទី៩ (9th world cleanup day)

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    08/09/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • រដ្ឋបាលស្រុកថ្មបាំង/
    08/09/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានីភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បីដែលរងកម្មវិបាកសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ទន:

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/09/2026

    លោក ហុង ប្រុស អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចូលរួមប្រជុំ ពិភាក្សា សម្រុះសម្រួលផ្សះផ្សាវិវាទ លើសំណុំរឿងលេខ ៧៧១/២៦ សវ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ របស់ អ.ដ.ក

  • រដ្ឋបាលស្រុកថ្មបាំង/
    08/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាលនៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរូមសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា សង្កាត់ អាណត្តិទី៥

  • រដ្ឋបាលស្រុកស្រែអំបិល/
    08/09/2026

    លោក  ទី ណារ៉ាដេត អភិបាលរងស្រុក តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកម្មវិធីបិទអង្គសន្និបាតបូកសរុប សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ