លោក ហុង ប្រុស អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចូលរួមប្រជុំ ពិភាក្សា សម្រុះសម្រួលផ្សះផ្សាវិវាទ លើសំណុំរឿងលេខ ៧៧១/២៦ សវ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ របស់ អ.ដ.ក ស្ថិតនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដឹកនាំដោយលោក សុក ហៃ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ដែលព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
………………………
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦












