លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក អ៊ិន ណែត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមកិច្ចប្រជុំតាមដានគុណភាពទឹក និងពិនិត្យវឌ្ឍនភាពការចិញ្ចឹមសាកល្បង (Demo Site) គ្រំចំពុះទា និងអ័យស្ទ័រលើការលូតលាស់ និងការគ្រប់គ្រងថែទាំ នៅសហគមន៍នេសាទថ្មស ក្រោមគម្រោង ជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ក្រោមការសម្រួលដោយលោក ហាំង លាភ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម ដែលមានការអញ្ជើញចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដកោះកុង នាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ទីប្រឹក្សាអន្ដរជាតិ ទីប្រឹក្សាថ្នាក់ជាតិ CS-1 ទីប្រឹក្សាសម្របសម្រួលសហគមន៍នេសាទ CS-06 និងគណៈកម្មការ សមាជិកសហគមន៍នេសាទថ្មស មានអ្នកចូលរួមសរុបចំនួន ១៥នាក់ ស្រី ០២នាក់ នៅស្នាក់ការសហគមន៍នេសាទថ្មស។
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង










