ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីកម្មវិធីសុខភាពភ្នែកខេត្ត ១រូប គ្រូពេទ្យព្យាបាល នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ១រូប បានអញ្ជើញចូលរួម ពិធី “ ការដាក់ឱ្យអនុវត្តជាផ្លូវការ គម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ ២០២៦-២០៣១ និងយុទ្ធសាស្ត្រ WHO SPECS 2030 នៅកម្ពុជា ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានសិក្ខាកាមអញ្ជើញ ចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ រាជធានី ខេត្ត និងអង្គការដៃគូ ប្រមាណចំនួន ២០០នាក់។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!