លោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង និងលោក នាយ សាលួត មន្ត្រីខណ្ឌរដ្ឋបាលជលផលកោះកុង បានសហការជាមួយក្រុមការងារអង្គការអភិរក្សសត្វសមុទ្រ (MCC) ចុះដាក់ពង្រាយ សំណង់ជម្រកត្រីសិប្បនិម្មិត ក្នុងកន្លែងសហគមន៍នេសាទជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងការអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៩នាក់ ស្រី ០២នាក់។
ថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





