លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុក បានដឹកនាំ ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួម “វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ដើម្បីស្វែងរកការងារ ជូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងយុទ្ធនាការ “ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” នៅក្នុងខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនៅវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦











