📣 វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩០ ៥៨៦កន្លែង សម្រាប់អ្នកខេត្តកោះកុង នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ។
👉បងប្អូនអតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកស្វែងរកការងារ អាចដាក់ពាក្យ និងសម្ភាសការងារភ្លាមៗផ្ទាល់នៅទីតាំងទាំង ២ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២រសៀល ៖
🗓ថ្ងៃសុក្រ ទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តនិគ្រោធារាម ហៅវត្តចាំយាម ស្រុកមណ្ឌលសីមា
🗓ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណវិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង។
🎁 បងប្អូនអតីតពលករដែលមានបំណងស្វែងរកការងារ នឹងទទួលបាន «ការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ» ដោយឥតគិតថ្លៃ។
👉 ព័ត៌មានបន្ថែមសូមទាក់ទងមកលេខទូរស័ព្ទ ១២៩៧។
#HENGSour #UYFC #MLVT #NEA #NSSF #TVETS

