/ / /

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖

១, ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្រែអំបិល

២, ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្រែអំបិល

៣, ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក ស្រែអំបិល

៤ ,ពិនិត្យ ពិភាក្សា និងអនុម័ត ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក របស់រដ្ឋបាលស្រុក ប្រចាំខែកក្កដា ឆ្នាំ២០២៦

៥,ស្តាប់របាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារស្រុក(គ.ក.ស.ក)

៦ ,រដ្ឋបាលឃុំទាំង៦ រាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ប្រចាំខែសីហា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត

៧,បញ្ហាផ្សេងៗ។

ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួម

ពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោក្ស្រី នាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកអធិការរង នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក សមាគមរាជសីហ៍សាខាខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញាវន្ត័ក្មេងវត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។

……………………….

ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    03/09/2026

    វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឱកាសការងារ ៩០ ៥៨៦កន្លែង សម្រាប់អ្នកខេត្តកោះកុង នៅថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/09/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/09/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    03/09/2026

    រដ្ឋបាលក្រុងខេមរភូមិន្ទ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពលោក ប្រាក់ វិចិត្រ ប្រធានក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ

  • មន្ទីររ៉ែ និងថាមពល/
    03/09/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មការទី៩ នៃព្រឹទ្ធសភា

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    03/09/2026

    ក្រុមការងារវាយតម្លៃគុណភាពសេវាមន្ទីរពេទ្យ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហាន ឧត្ដម ប្រធានក្រុមកាងារ និងជាប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង អញ្ជើញមកវាយតម្លៃគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រចាំឆមាសទី១ ឆ្នាំ២០២៦។