/ / /

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទកម្ពុជាក្រុងខេមរភូមមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារ សង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យខូចខាតទាំងស្រុង ១គ្រួសារ

លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារ សង្កាត់ស្មាច់មានជ័យ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គិភ័យខូចខាតទាំងស្រុង ១គ្រួសារ ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

គួរបញ្ជាក់បន្ថែមថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះ គ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិ ដែលកើតមានឡើងគ្រប់ពេល និងសូមជួយអប់រំកូនចៅឱ្យជៀសឆ្ងាយពីគ្រឿងញៀន ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ត្រូវគោរពច្បាប់ចរាចរណ៍។

អំណោយដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ៥០គ.ក មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ប្រេងឆា១ដប តង់១ ទឹកសុទ្ធ ១កេស ព្រមទាំងថវិកា១លានរៀល ដោយឡែកលោកជំទាវប្រធានកាកបាទក្រហមកម្ពុជាខេត្តកោះកុង បន្ថែមថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ។

វេលាម៉ោង ៣:០០នាទីរសៀល
ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦

ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    02/09/2026

    លោកស្រី នួន គន្ធា និងលោក រ៉ា ចាន់ណា មន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាក្រុង បានអញ្ជើញចុះធ្វើការណែនាំស្តីពីការធ្វើតេស្តសិស្សមត្តេយ្យនៅសាលាមន្នីរ័ត្ន និងសាលាដងទង់

  • រដ្ឋបាលស្រុកថ្មបាំង/
    02/09/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តកំពង់ស្ពឺ ជាមួយខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    02/09/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តកំពង់ស្ពឺ ជាមួយខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    02/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល​ នៃគណៈអភិបាលស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកកោះកុង ដើម្បីពិនិត្យលើកិច្ចការងារចាំបាច់មួយចំនួនរបស់រដ្ឋបាលស្រុក

  • រដ្ឋបាលស្រុកកោះកុង/
    02/09/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា និងគ្រួសារងាយរងហានិភ័យ

  • ហេង គីមឆន/
    02/09/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សា ស្ដីពីការកែសម្រួលព្រំប្រទល់រដ្ឋបាល រវាងខេត្តកោះកុង និងខេត្តកំពង់ស្ពឺ នៅសាលប្រជុំ (យឹម សុខុម) សាលាខេត្តកំពង់ស្ពឺ