រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នាយកទីចាត់ការផែនការ និងវិនិយោគ ចុះពិនិត្យមើលទីតាំង គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគ ចុះពិនិត្យមើលទីតាំង គម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វ៉ែន សុខា បានចូលរួម ជាមួយមន្ទីរសាធារណការ រដ្ឋបាលក្រុងខេមរភូមិន្ទ ការិយាល័យភូមិបាលក្រុង និងរដ្ឋបាលសង្កាត់ស្ទឹងវែង ព្រមទាំងមេភូមិព្រែកស្វាយ ដើម្បីពិនិត្យមើលទីតាំងគម្រោងសាងសង់ផ្លូវបេតុង ១ខ្សែ ស្ថិតនៅចំណុចចំការដូង ភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕

អត្ថបទទាក់ទង