លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា លើកទី៥១ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស ក្រោមមការដឹកនាំ លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំសមាសភាពចូលរួម លោក.លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាពាមកាយ នាយករងសាលាតានី និងតំណាងប្រជាពលរដ្ឋ អំពីរបៀបវារ:រួមមាន÷
១/. ពិនិត្យនិងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៥០ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
២/. ពិនិត្យនិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៦
៣/.ពិនិត្យនិងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាសង្គមឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែសីហា ឆ្នាំ២០២៦
៤/. ផ្សព្វផ្សាយសារាចរអន្ដរក្រសួង លេខ០០៧ សហវ.អហក ស្ដីពី ការគ្រប់គ្រងការចាត់ចែង និងការកំណត់មុខសញ្ញាចំណាយថវិកាសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់
៥/. ពិនិត្យពិភាក្សាលើដីកា ស្ដីពី ការកំណត់កម្រៃសេវា និងការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន របស់រដ្ឋបាលឃុំភ្ញីមាស
៦/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៧/. ពិភាក្សាលើបញ្ហាផ្សេងៗ និងដំណោះស្រាយ
នៅសាលាឃុំភ្ញីមាស ។
…………………………….…………
ថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៧០
ត្រូវនឹង,ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦





