/ / /

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ១ អញ្ជើញអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ចុះផ្ដល់អំណោយកាកបាទក្រហមខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំលោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ លោកមេភូមិសមាជិកភូមិ១ កម្លាំងប៉ុស្តិ៍នគរបាល និងប្រជាការពារភូមិ អមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានកាកបាទក្រហមក្រុង និងមន្រ្តីកាកបាទក្រហមខេត្តចុះផ្តល់អំណោយកាកបាទក្រហមជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០៣គ្រួសារក្នុងនោះ
រួមមាន៖ ១/ហែម វ៉ាន ភេទស្រី អាយុ៦៨ឆ្នាំ ទទួលបានថវិកា ចំនួន១៥០,០០០រៀល
២/អែម អិល ភេទប្រុស អាយុ៤២ឆ្នាំ ទទួលបានថវិកាចំនួន ៦០,០០០រៀល
៣/ផូ ភីវ៉ាន ភេទប្រុស អាយុ៤៣ឆ្នាំ ទទួលបានថវិកាចំនួន២០០,០០០ រៀល

និង អង្ករ ២៥គីឡូ, ទឹកត្រី១យួរ ,ទឹកស៊ីអ៉ីវ១យួរ ប្រេងឆា១ដប, ទឹកសុទ្ធ១កេស, មី១កេស, តង់កៅស៊ូ០១។ នៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

វេលាម៉ោង ៨៖៣០នាទីព្រឹក

ថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

#ប្រភពរដ្ឋបាលសង្កាត់ដងទង់

Screenshot
Screenshot

អត្ថបទផ្សេងទៀត

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ”

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

  • មន្ទីររ៉ែ និងថាមពល/
    25/08/2026

    លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំ និងផ្តល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន

  • ហេង គីមឆន/
    25/08/2026

    សេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ចំនួន ៥កន្លែង នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកោះកុង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

  • ហេង គីមឆន/
    24/08/2026

    លោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការស្តីទី អញ្ជើញជាគណៈធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២៦ និងផ្សព្វផ្សាយទិសដៅការងារអនុវត្តបន្តរបស់ស្នងការនគរបាលខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    24/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំលោកស្រី ផល ស្រស់ ចូលរួមពិធីផ្សព្វផ្សាយច្បាប់ស្តីពី មនុស្សធម៌អន្តរជាតិ និងបេសកកម្ម របស់គណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ(ICRC) និងកាកបាទក្រហមកម្ជុជា(កក្រក) ក្នុង ពេលមានជម្លោះប្រដាប់អាវុធ