កាលពីព្រឹកថ្ងៃចន្ទ ១១កើត ស្រាពណ៍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំ លើកិច្ចការពុទ្ធិកសិក្សា។
ដោយពិភាក្សាលេីរបៀបវារៈដូចខាងក្រោម÷
១.របាយការណ៍វឌ្ឍនភាពពុទ្ធិកសិក្សា បញ្ហាប្រឈម សំណូមពរ និងទិសដៅបន្តរបស់ការិយាល័យ
២. របាយការណ៍ពីវឌ្ឍនភាពសាលា
៣. ពិភាក្សាពីនីតិវិធីបំពេញច្បាប់សាលាឱ្យមានច្បាប់ ការស្នើត្រាមូលប្រើប្រាសនៅក្នុងសាលា រៀបចំរចនាសម្ព័ន្ធ។
៤. ត្រៀមលក្ខណៈ សម្រាប់កិច្ចការប្រឡង មានជាមណ្ឌលប្រឡង និងហិរញ្ញវត្ថុទ្រទ្រងជាដើម។
៥. ផ្សេងៗ។
កិច្ចប្រជុំនេះ មានការនិមន្តចូលរួមជាគណៈអធិបតី ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិខេត្តកោះកុង ព្រះសង្ឃវេទី មៀត វ៉ាន់ ព្រះធម្មធរគណគណៈមហានិកាយខេត្តកោះកុង ព្រះលេខាគណទាំងពីគណៈគណៈគ្រប់គ្រង លោកគ្រូឧទ្ទេសាចារ្យ លោកប្រធានការិយាល័យ មន្ត្រី ស្ថិតនៅសាលប្រជុំគុណធម៌មន្ទីរធម្មការនិងសាសនាខេត្ត ។
















