/ / /

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង។  កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមរយៈប្រព័ន្ធនិម្មិត (zoom) មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរសុខាភិបាល ការិយាល័យជំនាញទាំងបួន មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព និងមន្ត្រីពាក់ព័ន្ធ។ 

គោលបំណងនៃកិច្ចប្រជុំ៖

❇️​ពិនិត្យ និងវាយតម្លៃលទ្ធផលការងារ៖ តាមដានវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានក្នុងវិស័យសុខាភិបាលក្នុងខែកន្លងមក។

❇️​កំណត់ និងដោះស្រាយបញ្ហាប្រឈម៖ លើកយកបញ្ហាបច្ចេកទេស កង្វះខាត ឬឧបសគ្គដែលបានជួបប្រទះនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។

❇️​ពង្រឹងគុណភាពសេវាថែទាំ និងព្យាបាល៖ កែលម្អបទដ្ឋានបច្ចេកទេស របៀបរបបធ្វើការ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានគុណភាព និងសុវត្ថិភាព។

❇️​រៀបចំផែនការសកម្មភាពបន្ត៖ កំណត់ទិសដៅការងារ និងវិធានការសំខាន់ៗដែលត្រូវអនុវត្តសម្រាប់ខែបន្ទាប់ ឱ្យឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងសុខាភិបាល និងតម្រូវការជាក់ស្តែងក្នុងខេត្ត។

❇️​ពង្រឹងកិច្ចសហការ និងការសម្របសម្រួល៖ បង្កើនទំនាក់ទំនង និងការផ្លាស់ប្តូរព័ត៌មានរវាងថ្នាក់ដឹកនាំមន្ទីរ មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងដៃគូអភិវឌ្ឍន៍នានា។

ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមមតិស្ដីពី៖

-ប្រព័ន្ធផ្ដល់ព័ត៌មានជំងឺគ្រុនឈាម រវាងមន្ទីរសុខាភិបាលនិងមូលដ្ឋានសុខាភិបាលសាធារណៈ ដោយ លោក សាម វណ្ណថា ប្រធានកម្មវិធីគ្រុនឈាម និងលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត 

-ការធ្វើបទបង្ហាញពីសមិទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦របស់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត 

-ការចូលរួមមតិ និងណែនាំស្ដីពីការផ្ដល់របាយការណ៍និងសមិទ្ធកម្ម ការងារគម្រោងលើកទឹកចិត្តសុខភាពបឋមសម្រាប់មណ្ឌលសុខភាព ដោយ លោក ឌិន សុខា និងលោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ លោកស្រីឱសថការី ឌិត គឹមមាន លោក លោកស្រីប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំងពីរ និងមណ្ឌលសុខភាព

ថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

August 24, 2026

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    24/08/2026

    ការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន រួមជាមួយការិយាល័យគាំពារ នៃមន្ទីរបរិស្ថានខេត្តកោះកុង បានចុះផ្សព្វផ្សាយយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅសាលាបឋមសិក្សាស្មាច់មានជ័យ

  • ហេង គីមឆន/
    24/08/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ចូលរួមក្នុងកិច្ចប្រជុំ និងផ្ដល់បទសម្ភាសន៍ផ្ទាល់ ជាមួយគណៈប្រតិភូ នៃរដ្ឋលេខាធិការក្រសួងកិច្ចការព្រំដែន

  • មន្ទីរបរិស្ថាន/
    24/08/2026

    លោកនាយក-នាយករងឧទ្យានជាតិបូទុមសាគរ និងលោកនាយករងដែនជម្រកសត្វព្រៃតាតៃ បានចូលរួមកិច្ចប្រជុំប្រចាំខែរបស់លេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ និងក្រុមប្រឹក្សាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីពិនិត្យ និងពិភាក្សាអំពីការអនុវត្តការងារពាក់ព័ន្ធនៅក្នុងមូលដ្ឋាន

  • មន្ទីរបរិស្ថាន/
    24/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បើកកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពរបស់អង្គការដៃគូ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/08/2026

    រដ្ឋបាលឃុំថ្មដូនពៅ បានសហកាជាមួយ លោក ធោង ចន្ទ្រា ប្រធានការិយាល័យក្រសួងផែនការខេត្តកោះកុង លោក ឆម កវីសិទ្ធិពល អនុប្រធានការិយាល័យ រដ្ឋបាលស្រុកថ្មបាំង បើកកិច្ចប្រជុំ ស្ដីពីការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងការត្រួតពិនិត្យឧបករណ៍ថាប្លេត នៅសាលាឃុំថ្មដូនពៅ

  • រដ្ឋបាលស្រុកថ្មបាំង/
    24/08/2026

    នៅសាលាឃុំជីផាតរដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៥០អាណត្តិទី៥ ប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ