លោក វ៉ាន់ ថុង នាយរងផ្នែករដ្ឋបាលជលផលពាមក្រសោប បានដឹកនាំលោកមុត សុខន មន្ត្រីផ្នែករដ្ឋបាលជលផលបូទុមសាគរ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនេសាទដោយដាក់សម្រាស់សម្រាប់ទាក់ទាញត្រីឬវារីសត្វ ក្នុងតំបន់គ្រប់គ្រងជលផល ដល់ប្រជានេសាទចំនួន ០៤នាក់ ដោយមានការចូលរួមពីគណៈកម្មការសហគមន៍នេសាទថ្មស នៅទីស្នាក់ការសហគមន៍នេសាទថ្មស ស្ថិតនៅភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ០៧នាក់។
ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង


