/ / / / /

សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង ដើម្បីសិក្សា ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) នៅ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលមានអត្ថប្រយោជន៍និងលក្ខខណ្ឌដូចខាងក្រោម៖

១. អត្ថប្រយោជន៍នៃការសិក្សា
និស្សិតជ័យលាភីអាហារូបករណ៍ នឹងទទួលបានអត្ថប្រយោជន៍រួមមាន៖

  • កុំព្យូទ័រយួរដៃ ១គ្រឿង
  • ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ
  • ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស
  • ការជួយជ្រោមជ្រែងគាំទ្រពី ក.ប.ទ.ដើម្បីជួយសម្រួលដល់ការសិក្សារយៈពេល៤ឆ្នាំដោយជោគជ័យ
  • ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅក្នុងប្រទេស ឬក្រៅប្រទេស តាមការរៀបចំរបស់ ក.ប.ទ.។

២. លក្ខខណ្ឌនៃការជ្រើសរើស
បេក្ខជន និងបេក្ខនារីទាំងអស់ត្រូវបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖

  • ជាសិស្សដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៦ មាន និទ្ទេសរួម A ហើយត្រូវមាន និទ្ទេស A លើមុខវិជ្ជា គណិតវិទ្យា និង រូបវិទ្យា (សិស្សពូកែគណិតវិទ្យា និងរូបវិទ្យាថ្នាក់ជាតិ ត្រូវបានលើកទឹកចិត្ត)
  • ត្រូវឆ្លងកាត់ការប្រឡងប្រជែងដូចបានកំណត់នៅក្នុងចំណុចទី៣ ខាងក្រោម។

៣. កាលបរិច្ឆេទ និងការទទួលពាក្យប្រឡង

  • បេក្ខជន និងបេក្ខនារី ត្រូវមកចុះឈ្មោះប្រឡងដោយផ្ទាល់នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលមានអាសយដ្ឋាននៅអគារលេខ ២៧៨H ផ្លូវលេខ ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ (សូមស្កេន QR Code សម្រាប់ទីតាំងលើ Google Map)
  • បេក្ខជន បេក្ខនារី ត្រូវឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសា គណិតវិទ្យា រូបវិទ្យា និង ភាសាអង់គ្លេស (ក្នុងករណីបេក្ខជន បេក្ខនារីពុំមានលទ្ធផលបញ្ជាក់សមត្ថភាពភាសាអង់គ្លេស)

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទ ឬ Telegram លេខ ០៧០ ៣៦៦ ៦២៣ / ០៩៣ ៣៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh។ ទីតាំង
សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) https://go.gov.kh/mptc/maps-aupp

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    19/08/2026

    គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំតាតៃក្រោម បានបើកកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយ លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ និងជាប្រធានគណៈកម្មាធិទទួលបន្ទុកកិច្ចការនារី និងកុមារ ឃុំ

  • មន្ទីរធម្មការ និងសាសនា/
    19/08/2026

    លោក​ ជួន​ ភារ៉េត​ ប្រធានមន្ទីរស្តីទី​ មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានដឹកនាំប្រធានការិយាល័យពុទ្ធិកសិក្សា និងប្រធានការិយាល័យពាហិរសាសនា​ ចូលរួម​ ថ្វាយបង្គំគោរពវិញ្ញាក្ខន្ធព្រះសព​ ព្រះមហាថេរៈ​ ស្រេង​ ប៊ុនហេង​ (ហៅលោកតា​ ចក់)​

  • ហេង គីមឆន/
    19/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយករណីបង្វែរថវិកាចូលរដ្ឋវិញ របស់មន្ត្រី នៃប៉ុស្តិ៍សុខភាពថ្មដូនពៅ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ

  • មន្ទីរធម្មការ និងសាសនា/
    19/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាស​នាខេត្តកោះកុង បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យ អប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

  • មន្ទីរធម្មការ និងសាសនា/
    19/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខត្តកោះកុង​ បានដឹកនាំអាចារ្យ​ អាចារិនីចំនួន២០នាក់​ បានចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើក១១

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅគោលនយោបាយស្ដីពី «ការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា»