លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក ឃួន គឹមសុង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានចូលរួមកិច្ចប្រជុំស្ដីពីការបំពេញទិន្នន័យ និងព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជាជននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក អន សុធារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកោះកុង។ជាលទ្ធផលនៃកិច្ចប្រជុំប្រធានអង្គប្រជុំបានស្នើឲ្យក្រុង ស្រុកជួយបំពេញទិន្នន័យឲ្យបានទាន់ពេលវេលាជូនក្រសួងមហាផ្ទៃ និងយកចិត្តទុកដាក់ចំពោះទីកន្លែងទិញលក់អេតចាយនិងកាកសំណល់ថ្មពិលដែលប្រជាពលរដ្ឋបានប្រើប្រាស់រួច ត្រូវឱ្យអាជ្ញាធរឃុំ ភូមិផ្សព្វផ្សាយជូនប្រជាពលរដ្ឋត្រូវវិចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវនឹងត្រូវរក្សាទុកនៅរដ្ឋបាលឃុំរួចត្រូវបញ្ជូនមករដ្ឋបាលស្រុក ឬទៅមន្ទីរជំនាញផ្ទាល់តែម្ដង។
នៅសាលប្រជុំ (ខ) សាលាខេត្តកោះកុង
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង៨:៣០នាទីព្រឹក





