លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំប្រធានការិ.អប់រំ យុវជន និងកីឡា លោកមេឃុំប៉ាក់ខ្លង លោកស្រី អ៊ុក ចំរើន ប្រធានស្ដីទីមណ្ឌលសុខភាពប៉ាក់ខ្លង ចូលរួមទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសិក្សា ដកស្រង់ផ្លាបទពិសោធន៍ក្នុងតំបន់៣ (គ.វ.អ) ដែលមានប្រតិភូមកពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តកោះកុង នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែលប្រតិភូដឹកនាំដំណើរទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍នេះ ដោយឯកឧត្តម គិតច័ន្ទ សីហា គ្រូបង្គោលប្រចាំតំបន់៣ (គ.វ.អ)
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!