/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦”តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

នៅរសៀលថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មណ្ឌលសុខភាពមិត្តភាពកម្ពុជា-កូរ៉េឈើទាល នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយរៀង នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក អញ្ជើញចុះត្រួតពិនិត្យរដ្ឋបាល

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោកស្រី លិន ចន្ថា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និងលោកប្រធានការិយាល័យផែនការ និងគាំទ្រឃុំ អញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប (GDP)

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើការលើកស្លាកយីហោ អាហ្វីស និងផ្ទាំងប៉ាណូ ដែលបានបំពាក់នៅក្នុងខេត្ត ក្រុង ស្រុក

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុក និងលោកនាយករដ្ឋបាលស្រុក អញ្ជេីញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    04/08/2026

    លោក តុង យ៉ាវ អភិបាលរងស្រុកបូទុមសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើការលើកស្លាកយីហោ អាហ្វីស និងផ្ទាំងប៉ាណូ ដែលបានបំពាក់នៅក្នុងខេត្ត ក្រុង ស្រុក ដើម្បីឱ្យមកស្នើសូមច្បាប់បន្ត និងសូមថ្មី