/

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីខណ្ឌរដ្ឋបាលជលផល ០២រូប អមដំណើរលោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង និងជានាយកគម្រោង SCMF ចូលរួមសិក្ខាសាលាផ្សព្វផ្សាយការលើកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារ ក្នុងវិស័យជលផលនៅកម្ពុជា

លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីខណ្ឌរដ្ឋបាលជលផល ០២រូប អមដំណើរលោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង និងជានាយកគម្រោង SCMF ចូលរួមសិក្ខាសាលាផ្សព្វផ្សាយការលើកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារ ក្នុងវិស័យជលផលនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្ដម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក លោកស្រីអគ្គនាយរង នៃអគ្គនាយកដ្ឋានជលផល មន្រ្ដីអគ្គនាយកដ្ឋានជលផល លោកអភិបាលរងស្រុកបូទុមសាគរ លោកនាយករងរដ្ឋបាលស្រុកស្រែអំបិល អាជ្ញាធរមូលដ្ឋានមកពីឃុំជ្រោយស្វាយ ឃុំថ្មស ឃុំជីខក្រោម អ្នកកែច្នៃផលផលិតផលជលផល គណៈកម្មការសហគមន៍នេសាទជ្រោយស្វាយថ្មស កោះខ្យង និងអ្នកនេសាទ មានអ្នកចូលរួមសរុបចំនួន ៥៤នាក់ ស្រីចំនួន ១៦នាក់ នៅវិទ្យាល័យស្រែអំបិល។

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    04/08/2026

    សេចក្តីជូនដំណឹង រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនដល់ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដែលនឹងត្រូវប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ឆ្នាំ សិក្សា២០២៥-២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    04/08/2026

    លោក នូ ង៉ុយ នាយផ្នែករដ្ឋបាលជលផលពាមក្រសោប សម្របសម្រួលជូនលោកគ្រូ មហាវិទ្យាល័យជលផល និងវារីវប្បកម្ម និងនិសិ្សតជំនាញមហាវិទ្យាល័យវិទ្យាសាស្ត្រជលផល នៃសកលវិទ្យាល័យភូមិន្ទកសិកម្ម ដើម្បីទស្សនៈកិច្ចសិក្សាឈ្វេងយល់ពីការអនុវត្តលើការគ្រប់គ្រងផលិតកម្មវារីវប្បកម្ម គ្រំចំពុះទា របស់លោក វង់ តារា ឃុំពាមក្រសោប

  • រដ្ឋបាលស្រុកកោះកុង/
    04/08/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ អញ្ជើញ​ចូលរួម​ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្ម

  • រដ្ឋបាលស្រុកកោះកុង/
    04/08/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារចាំបាច់មួយចំនួន របស់រដ្ឋបាលស្រុកកោះកុង

  • រដ្ឋបាលស្រុកបូទុមសាគរ/
    04/08/2026

    លោក ខេង គង់ អភិបាលរងស្រុក តំណាងអភិបាលស្រុកបូទុមសាគរ បានដឹកនាំមន្ត្រីរាជការសាលាស្រុក អាជ្ញាធរមូលដ្ឋានឃុំ ចូលរួមកិច្ចប្រជុំពិភាក្សាលើសំណើសុំទីតាំងគ្រប់គ្រងប្រភពទឹកនៅភូមិព្រលាន ឃុំកណ្តោល កិច្ចប្រជុំនៅសាលប្រជុំ «ក»ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    04/08/2026

    លោក មុយ គួង នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានសហការជាមួយអាជ្ញាធរមូលដ្ឋានឃុំដងពែង រៀបចំសកម្មភាពសម្អាតបរិស្ថាន និងផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង «សំណល់សូន្យ» នៅតាមបណ្តោយផ្លូវជាតិលេខ ៤៨