លោក ភោគ ហឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគិរីសាគរ នឹងជានាយកសាលាវិទ្យាល័យកោះស្ដេច តំណាង លោក សាយ ង៉ែត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកគិរីសាគរ រួមទាំងលោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលបង្រៀនបំប៉នបន្ថែម បានជួប សំណេះសំណាល និងផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យកោះស្ដេច សរុបចំនួន៣៤នាក់ ស្រី១៨នាក់ មុននឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ នៅទីរួមខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!