/ / /

គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាស​នាខេត្តកោះកុង​ ដឹកនាំលោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចុះពិនិត្យ​ សួរសុខទុក្ខ​ និងសំណេះសំណាលលេីកទឹកចិត្តព្រះនាយក​ លោគ្រូឧទ្ទេសាចារ្យ​ និងសមណសិស្ស​ នៃសាលាពុទ្ធិកបឋមសិក្សាក្រុងខេមរភូមិន្ទ

ព្រឹកថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០២៦​ លោក​ គង់​ ចន្ទថុល្ល​ ប្រធានស្តីទី​ មន្ទីរធម្មការនិងសាស​នាខេត្តកោះកុង​ ដឹកនាំលោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យបានចុះពិនិត្យ​ សួរសុខទុក្ខ​ និងសំណេះសំណាលលេីកទឹកចិត្តព្រះនាយក​ លោគ្រូឧទ្ទេសាចារ្យ​ និងសមណសិស្ស​ នៃសាលាពុទ្ធិកបឋមសិក្សាក្រុងខេមរភូមិន្ទ​ ដែលបង្រៀននៅវត្តរស្មីសាមគ្គីគិរីទ័ពជាង​ ស្ថិតនៅភូមិបាក់អង្រុត​ ឃុំដងពែង​ ស្រុកស្រែអំបិល​ ។

លោកប្រធានការិយាល័យពុទ្ធិកសិក្សាបានលេីកទឹកចិត្តដល់សមណសិស្សឱ្យខិតខំរៀនសូត្រ​ និងបដិបត្តិនូវព្រះធម៌វិន័យរបស់ព្រះពុទ្ធនិងគោរពថ្នាក់ដឹកនាំវត្តគឺព្រះគ្រូចៅអធិការនិងលោកគ្រូ​ឧទ្ទេស​ បន្ថែមពីនោះលោកប្រធានក៏បានទូលប្រគេនទៅព្រះអង្គគ្រូឧទ្ទេសឱ្យបន្តសកម្មភាពអានព្រះត្រៃបិដករៀងរាល់ថ្ងៃសីល​ ធ្វេីសមាធិឱ្យបានរឿយៗ​ ក្រៅពីម៉ោងសិក្សាក្នុងថ្នាក់រៀន​ ។

ឆ្លៀតក្នុងឱកាលនោះលោកប្រធានស្តីទីបានលេីកទឹកចិត្ត​ ព្រះទ័យដល់សមណសិស្ស​ ឱ្យបន្តខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់នូវពុទ្ធិ​ ពីគ្រូឧទ្ទេស​ ត្រូវកសាងខ្លួនឱ្យក្លាយជាបញ្ញវន្តទៅថ្ងៃអនាគត​ សម្រាប់ខ្លួនឯង​ គ្រួសារ​ និងសង្គមជាតិ​ ព្រមទាំងព្យាយាមសិក្សាតាមពុទ្ធោវាទដែលព្រះពុទ្ធអង្គបានបន្សល់នូវផ្លូវរដោះសេចក្តីទុក្ខ​ រំដោះអវិជ្ជា​ សម្រាប់ជីវិតបច្ចុប្បន្ននិងអនាគតជាតិ​ ។

“ពុទ្ធិកសិក្សាជាឆ្អឹងខ្លងព្រះពុទ្ធសាសនា”​ ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/08/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ មាស​ អេលីន​ ស្នងការ​រង​ ផែនការ​ងារ​អន្តោប្រវេសន៍​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​  អញ្ជើញដឹកនាំកិច្ចប្រជុំបូក​​ប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ របស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    01/08/2026

    លិខិតចូលរួមរំលែកទុក្ខ​ ជូនចំពោះ​ លោក​ សៀង​ កក្កដា​ ប្រធានលេខាធិការដ្ឋាន​ ស.ស.យ.ក.​ ខេត្តកោះកុង​ និងក្រុមគ្រួសារ​ ដែលបាត់បង់ឧបាសិកា​ សុឹម​ សុឃីម​ ត្រូវជាម្ដាយបង្កេីត​

  • ហេង គីមឆន/
    01/08/2026

    លោក អ៊ូច ទូច នាយករដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកបណ្ឌិត ឈឿន សាវន ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងទេសចរណ៍ និងលោក សួ ប៉ុណ្ណារ៉ាត់ ប្រធាននាយកដ្ឋានប្រវត្តិវិទ្យា និងវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងការចុះសិក្សាស្រាវជ្រាវ និងធ្វើសម្ភាសសិក្សាគម្រោង ស្តីពី«ការងារចំណាកស្រុក ការធ្វើភៀសសឹក និងភាពធន់របស់សហគមន៍នៅក្នុងខេត្តកោះកុង ផលប៉ះពាល់ដល់ការអភិវឌ្ឍជាតិ និងការប្រែប្រួលវប្បធម៌»

  • ហេង គីមឆន/
    01/08/2026

    សារលិខិតរំលែកមរណទុក្ខ ជូនចំពោះ លោក ប៉ែន ប៊ុនឈួយ អភិបាលរង នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងក្រុមគ្រួសារ ដែលបានបាត់បង់ឧបាសិកា ស៊ីម សុឃីម ត្រូវជាម្តាយ

  • ហេង គីមឆន/
    01/08/2026

    លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងសហការី បាននាំយកនូវទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យបួនប្រគេនចំពោះព្រះសង្ឃគង់នៅវត្តសុវណ្ណឧទ្យាន ហៅវត្តអារ៉ែង ភូមិកោះ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    31/07/2026

    មន្ទីរបរិស្ថានខេត្តកោះកុង ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា និងសមភាពយេនឌ័រ ក្នុងក្របខណ្ឌគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព