លោក គង់ ចន្ទថុល្ល ប្រធានស្តីទី មន្ទីរធម្មការនិងសាសនាខេត្ត និងសហការី បានចូលរួមសម្របសម្រួលក្នុងពិធីប្រគេនទៀនចាំណាំព្រះវស្សានុងទេយ្យទានរបស់ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត នៅវត្តទេពនិមិត្ត និងវត្តជោតញ្ញាណសង្កាត់ស្មាច់មានជ័យ ក្នុងឱកាសពិធីបុណ្យចូលព្រះវស្សា ។
ស្ថិតក្នុងពិធីដ៏ថ្លៃថ្លានេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទ យ៉ាងច្រេីនកុះករ ។
ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦
July 30, 2026
ចូលព្រះវស្សា (Beginning of Buddhist Lent)

















