/ / /

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង បានដឹកនាំកម្លាំងចម្រុះចុះឡោមព័ទ្ធទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការសម្របស្រួលនីតិវិធី ពីលោក ស៊ិន វិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង ក្នុងនោះមានការចូលរួមពីគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគិរីសាគរ បានដឹកនាំកម្លាំងចម្រុះចុះឡោមព័ទ្ធទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅចំណុចទីតាំងខាងលិចស្តារលីត ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយបានឃាត់ខ្លួនជនបរទេស និងបានដកហូតវត្ថុតាងបម្រើឱ្យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមមានសម្ភារ និងថវិកាមួយចំនួន។
ថ្ងៃពុធ ១៥កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    30/07/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តទេពនិមិត្ត(ហៅវត្តថ្មី)ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីការត្រៀមរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT)ស្តីពីការព្យាបាលជំងឺគ្រុនឈាមទៅដល់គ្រូពេទ្យនៅតាមមន្ទីរពេទ្យនៅទូទាំងប្រទេស ក្រោមអធិបតីភាព លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល តាមរយៈ​ប្រព័ន្ធវីដេអូzoom​។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    មន្រ្តីមន្ទីរសុខាភិបាលខេត្តកោះកុង ចំនួន ៦រូប (២រូប ចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត ៤រូប) បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យ​ឧបករណ៍វាយតម្លៃកំរិតស្រាល​ EmONC តាមប្រព័ន្ធ​ Kobo Toolbox 

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ២រូប បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី’’ការគ្រប់គ្រងទិន្នន័យសម្រាប់ប្រព័ន្ធរាយការណ៍ព្រឹត្តិការណ៍ ៧-១-៧ កម្ពុជា(Cam 7-1-7) ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត យី សេងឌឿន អនុប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ចាប់ពីថ្ងៃទី២៨ -២៩ ខែកក្កដា ឆ្នាំ២០២៦។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    វគ្គបណ្តុះបណ្តាល ស្តីពីការបំពេញកំណត់ត្រាឯកសារថែទាំ ផ្ទៃពោះ និងការប្រើចំណាត់ថ្នាក់កូដពណ៌ដើម្បីកំណត់រកស្ត្រីផ្ទៃពោះមានហានិភ័យដល់មន្ត្រី នៃមន្ទីរសុខាភិបាល មន្ទីរពេទ្យបង្អែកខេត្ត ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ និងមណ្ឌលសុខភាពទាំង៨។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    30/07/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមទិវា “កម្ពុជាស្អាត ខ្មែរធ្វើបាន នៅសួនច្បារទល់មុខសាលាខេត្ត ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង