ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យការងារតាមផ្នែក សំណេះសំណាល និងសួរពីចំណាប់អារម្មណ៍របស់អ្នកជំងឺ និងក្រុមគ្រួសារមួយចំនួន អំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ និងការបម្រើសេវានៅក្នុងមន្ទីរពេទ្យ និងណែនាំឱ្យអ្នកជំងឺ ឬក្រុមគ្រួសារចូលរួមបញ្ចេញមតិតាមរយៈប្រអប់សំបុត្រ និងចូលរួមវាយតម្លៃសេវាកម្មនៅមន្ទីរពេទ្យតាមរយៈការស្គេន QR code ដែលប្រអប់សំបុត្រ និងQR code មានដាក់នៅតាមផ្នែកមួយៗ។















